នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន
ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥
នៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប, លោក រឿន
រតនៈ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមសិក្ខាសាលា
"ផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត”ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
ដែររៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប
និង ខេត្តឧត្តរមានជ័យ បានការគាំទ្រពីកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលីម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច
ប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic
Development ហៅកាត់ថា CAPRED) ក្រោមអធិបតីភាពឯកឧត្តម
អ៊ុំ សុថា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ង៉ូវ សេងកាក់
អភិបាលរងខេត្តសៀមរាប លោក សង់ រីហា អភិបាលរងខេត្តឧត្តរមានជ័យ។សិក្ខាសាលានេះដែរ
គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីសមត្ថកិច្ចនិងសិទ្ឋិក្នុងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ឋទាំងអស់
ការដោះស្រាយវីវាទ និងទោសបញ្ញត្តិដែលត្រូវបានកំណត់ដោយច្បាប់
ជូនដល់ថ្នាក់ក្រោមជាតិចាប់ពីក្រុងស្រុកឃុំសង្កាត់ មន្ទីរេជំនាញពាក់ព័ន្ឋ
រដ្ឋាករទឹកស្វ័យ័តសៀមរាប និងខេត្តឧត្តរមានជ័យ ប្រតិបត្តិករនិងក្រុមហ៊ុនសាងសង់ដែលមានមូលដ្ឋានអាជីវកម្មនៅក្នុងខេត្តទាំងពីរ។